University of Management and Economics
១.ការងារទទួលខុសត្រូវ របស់ការិយាល័យសិក្សាធិការអប់រំបន្ត និង ស្រាវជ្រាវ
ការិយាល័យសិក្សាធិការ អប់រំបន្ត និងការសិក្សាស្រាវជ្រាវ ជាការិយាល័យជំនាញមួយរបស់សាកលវិទ្យាល័យដែលគ្រប់គ្រងដោយសាកលវិទ្យាធិការរង ១ រូប រួមជាមួយព្រឹទ្ធបុរស៥រូប ប្រធានការិយាល័យ ១ រូប អនុប្រធាន ២ រូប និង បុគ្គលិកមួយចំនួនតាមការចាំបាច់តែមិនឱ្យលើស ១០នាក់ ។ ជាពិសេស ការិយាល័យនេះ មានភារកិច្ច និងទទួលបន្ទុកនូវកិច្ចការមួយចំនួនដូចខាងក្រោម ៖
- គ្រប់គ្រង តាមដាន និង អភិវឌ្ឍន៍ កម្មវិធីសិក្សា
- កិច្ចការសាស្ត្រាចារ្យ
- កិច្ចការប្រឡង
- កិច្ចការសារណា និងរបាយការណ៍សិក្សាស្រាវជ្រាវ
- កិច្ចការសញ្ញាបត្រ
- កិច្ចការសម្ភារៈសិក្សា និងសម្ភារៈរូបវ័ន្ត
-កិច្ចការផ្សេងៗទៀត
- រៀបចំ ត្រួតពិនិត្យកម្មវិធីសិក្សាជាប្រចាំ
- បណ្តុះបណ្តាល និង អភិវឌ្ឍសមត្ថភាពសាស្រ្តាចារ្យ
- អភិវឌ្ឍន៍កម្មវិធីសិក្សា និង បោះពុម្ព
- រៀបចំ និង ធ្វើរបាយការណ៍ជូនសាកលវិទ្យាធិការរង
២.រចនាសម្ព័ន្ធ ការិយាល័យសិក្សាធិការអប់រំបន្ត និង ស្រាវជ្រាវ
ការិយាល័យសិក្សាធិការអប់រំបន្ត និងស្រាវជ្រាវ ត្រូវបានរៀបចំឡើង ដោយគណៈគ្រប់គ្រង សាកលវិទ្យាល័យ ដើម្បីជួយការងារ លើផ្នែកសិក្សា សេវាកម្ម និង អភិវឌ្ឍ ការស្រាវជ្រាវ របស់សាកលវិទ្យាល័យទាំងមូល ដើម្បីជួយដល់ការប្រតិបត្តរបស់សាកលវិទ្យាល័យ ឱ្យមានដំណើរការរលូន និង មានគុណភាពល្អប្រសើរ ក្នុងការបណ្តុះបណ្តាលសមត្ថភាពនិស្សិត ។ ការិយាល័យនេះ ស្ថិតនៅក្រោម ប្រធានគ្រប់គ្រងរួម មួយរូប អនុប្រធាន មួយរូប ព្រមទាំងមានបុគ្គលិកមួយចំនួន សម្រាប់ប្រតិបត្តការងារតាមការចាំបាច់ ដែលមានរចនាសម្ព័ន្ធដូចខាង ក្រោម៖